នៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រុមហ៊ុន លី លី ហ៊្វូដ អ៊ិនដាសទ្រី ខូ អិលធីឌី បានរៀបចំទទួលស្វាគមន៍ ការចុះមកបំពេញទស្សនកិច្ច របស់ភ្ញៀវអន្តរជាតិ (APO Member country) សិក្សាស្វែងយល់ពីការរៀបចំប្រព័ន្ធស្តង់ដាអារជីវកម្មនៅ  ក្រុមហ៊ុន លី លី ហ៊្វូដ អ៊ិនដាសទ្រី ខូ អិលធីឌី (ផលិតនំស្រួយ លីលី) 
ហើយទស្សនៈកិច្ចនេះជាប់ទាក់ទងនឹងកិច្ចខិតខំប្រឹងប្រែងរបស់ ក្រុមហ៊ុនបានផលិតតាមស្តង់ដាអនាម័យ និងគុណភាពរបស់ប្រទេសជប៉ុន បានក្លាយជាក្រុមហ៊ុនគំរូ ឈានមុខគេផែ្នកគុណភាព សុវត្ថិភាព និងអនាម័យម្ហូបអាហារ និងក្នុងគោលបំណងជំរុញសកម្មភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ជាពិសេសការនាំចេញដែលជាផ្នែកនៃការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ វាក៏នឹងផ្តល់ឱកាសដើម្បីជំរុញឲ្យបរិយាកាសពាណិជ្ជកម្មក្នុងស្រុកមានសន្ទុះកើនឡើង និងដើម្បីបង្កើតការតភ្ជាប់ពាណិជ្ជកម្មក្នុងស្រុក រវាងរាជធានី-ខេត្តនៅទូទាំងប្រទេស និងរវាងកម្ពុជា និងការនាំចេញទៅទីផ្សារបរទេសផងដែរ៕