(ភ្នំពេញ)៖ ព្រះករុណា សម្ដេច ព្រះបាទ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ ទ្រង់បានចេញព្រះរាជក្រឹត្យផ្ដល់គោរមងារកិត្តិយស នៃរាជ្យបណ្ឌិតសភាកម្ពុជា ជូនឥស្សរជនជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជាចំនួន៥រូប ថ្នាក់ឧបនាយករដ្ឋមន្ដ្រី និងទេសរដ្ឋមន្ដ្រី នៅក្នុងព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ បានត្រាស់បង្គាប់ផ្ដល់គោរមងារកិត្តិយស នៃរាជ្យបណ្ឌិតសភាកម្ពុជាជូន៖

ទី១៖ ឧបនាយករដ្ឋមន្ដ្រី ប៊ិន ឈិន ជា «កិតិ្ដនីតិកោសលបណ្ឌិត»

សូមជូនពរ និងអបអរសាទរ
យ៉ាងស្មោះអស់ពីដួងចិត្តជូនចំពោះ ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី
ត្រូវបានព្រះមហាក្សត្រ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
ប្រោសព្រះរាជទានគោរមងារជា ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន

ទី២៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ ជា «កិត្តិបរិរក្សបណ្ឌិត»

សូមជូនពរ និងអបអរសាទរ
យ៉ាងស្មោះអស់ពីដួងចិត្តជូនចំពោះ ឯកឧត្តម គាត ឈន់ ឧបនាយករដ្ឋមន្ត្រី
ត្រូវបានព្រះមហាក្សត្រ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី

ប្រោសព្រះរាជទានគោរមងារជា ឯកឧត្តម កិត្តិបរិរក្សបណ្ឌិត គាត ឈន់ 

ទី៣៖ ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន ជា «កិត្តិសង្កហបណ្ឌិត»

សូមជូនពរ និងអបអរសាទរ
យ៉ាងស្មោះអស់ពីដួងចិត្តជូនចំពោះ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច
ត្រូវបានព្រះមហាក្សត្រ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
ប្រោសព្រះរាជទានគោរមងារជា លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន

ទី៤៖ ទេសរដ្ឋមន្ដ្រី ចម ប្រសិទ្ធិ ជា «កិត្តិសេដ្ឋាបណ្ឌិត»

សូមជូនពរ និងអបអរសាទរ
យ៉ាងស្មោះអស់ពីដួងចិត្តជូនចំពោះ ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម
ត្រូវបានព្រះមហាក្សត្រ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
ប្រោសព្រះរាជទានគោរមងារជា ឯកឧត្តម កិត្តិសេដ្ឋាបណ្តិត ចម ប្រសិទ្ធ

ទី៥៖ ទេសរដ្ឋមន្ដ្រី បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ ជា «អគ្គបណ្ឌិតសភាចារ្យ»

សូមជូនពរ និងអបអរសាទរ
យ៉ាងស្មោះអស់ពីដួងចិត្តជូនចំពោះ ឯកឧត្តម អូន ពន្ធ័មុនីរ័ត្ន ទេសរដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ត្រូវបានព្រះមហាក្សត្រ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
ប្រោសព្រះរាជទានគោរមងារជា ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ពន្ធ័មុនីរ័ត្ន