ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់ផ្លូវចាក់បេតុងមួយខ្សែត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាព លោក ហែម ដារិទ្ធិ អភិបាល នៃគណៈ អភិបាលខណ្ឌ ខណ្ឌ ពោធិ៍សែនជ័យ និង

លោកស្រីឧកញ៉ា កែវ មុំ អគ្គនាយិកាក្រុមហ៊ុន លីលី ហ៊្វូដ អ៊ិនដាសទ្រី ខូ អិលធីឌី(លីលី ផលិតនំស្រួយ) ដែលមានប្រវែងបណ្ដោយ១៩៥ម៉ែត្រ ទទឹង៥.៥០ម៉ែត្រ ទុលមុខផ្សារកណ្ដាល ស្ថិតនៅភូមិក្បាលដំរី, សង្កាត់ កាកាប, ខណ្ឌ ពោធិ៍សែនជ័យ, រាជធានីភ្នំពេញ

នៅព្រឹកថ្ងៃសៅរ៍ ៩កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨