Project

កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០១៧ ក្រុមហ៊ុន លី លី ហ៊្វូដ អ៊ិនដាសទ្រី ខូ អិលធីឌី និង មូលនិធិការបង្កើតថ្មីសម្រាប់កាត់បន្ថយភាពក្រីក្រ (IAP) បានចុះហត្ថលេខាលើគម្រោងអាជីវកម្មបរិយាបន្នមួយដែលមានឈ្មោះថា “ការកែលម្អកំរិតជីវភាពគ្រួសារកសិករខ្នាតតូចតាមរយៈការកែច្នៃបន្លែផ្លែឈើក្រៀម” ចាប់ពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០១៧ ដល់ខែថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៩ ។ មូលនិធិការបង្កើតថ្មីសម្រាប់កាត់បន្ថយភាពក្រីក្រ (IAP) ដែលផ្តល់ថវិកាដោយទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិរបស់ប្រទេសស៊ុយអែត (SIDA) អនុវត្តដោយអង្គការអភិវឌ្ឍន៍ប្រទេសហូឡង់ (SNV) សហការជាមួយ BoP Inc និង Incisive Business Sweden បានផ្តល់ប្រាក់ឧបត្ថមចំនួន ១៧០,០០០យូរ៉ូ ស្មើនឹង៣០%នៃដើមទុនសរុប ហើយ៧០%ទៀត ជាដើមទុនផ្ទាល់របស់ក្រុមហ៊ុន សម្រាប់ប្រើប្រាស់អនុវត្តគម្រោង ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងដំណើរការកាត់បន្ថយភាពក្រីក្រ និងជួយដល់ប្រជាជនដែលមានចំណូលទាប។

Read more