អំពីយើង

ឈ្មោះ                    ៖ ក្រុមហ៊ុន លីលី ហ៊្វូដ អិុនដាសទ្រី ខូ អិលធីឌី (LY LY FOOD INDUSTRY CO., LTD.)

និមិត្តសញ្ញ              ៖ រូបទន្សាយ (អក្សរ លីលី)

បង្កើត                    ៖ ខែ ឧសភា ឆ្នាំ ២០០២

ប្រភេទផលិតផល    ៖ នំស្រួយ

ការចែកចាយ          ៖ លក់ទូរទាំងប្រទេស និង នាំចេញទៅទីផ្សារបរទេស

អស័យដ្ឋាន            ៖ អគារលេខ ២៨១, ផ្លូវ 105K, ភូមិក្បាលដំរី, សង្កាត់ កាកាប, ខណ្ឌ ពោធិ៍សែនជ័យ, រាជធានីភ្នំពេញ។

ទូរស័ព្ទលើតុ           :  +855-23-689-9999

ទូរស័ព្ទចល័ត          :  +855-88-611-1666 / +855-97-816-8888

អ៊ីមែល                   :  keo_mom@online.com.kh / keo_mom@lylyfood.com / info@lylyfood.com / marketing@lylyfood.com

គេហទំព័រ               :  www.lylyfood.com

Facebook             :  www.facebook.com/lylyfood

YouTube              :  www.youtube.com/lylyfood

បេសកកម្ម (Mission)

ក្រុមហ៊ុន លីលី ផលិតតាមស្តង់ដាអនាម័យ និងគុណភាព របស់ប្រទេសជប៉ុន និងមានដាក់ បញ្ចូលនូវវីតាមីន & សារជាតិបំប៉នជាច្រើនដើម្បីជួយឲ្យកុមារមានសុខភាពល្អ ការលូតលាស់ រាងកាយ និងបងើ្កនបញ្ញារបស់កុមារកាន់តែឆ្លាតវៃ។ ជាពិសេសជួយដល់ស្រ្តីមានផៃ្ទពោះ ក្នុងការ កាត់បន្ថយពិការភាពរបស់កុមារ។

ទស្សន:វិស័យ (Vision)

ក្លាយជាក្រុមហ៊ុនគំរូ ឈានមុខគេផែ្នកគុណភាព និងអនាម័យម្ហូបអាហារ នៃប្រទេសកម្ពុជា និងអាចនាំចេញទៅទីផ្សារបរទេស។

គោលបំណង (Objective)

ផ្តល់ឱកាសការងារដល់ប្រជាជនក្រីក្រមិនចេះអក្សរ អសមត្ថភាព កំព្រា ខ្វះទីពឹង និងជួយដល់ កសិករអាចដាំដុះពោតនិងអង្ករ សម្រាប់ផ្គត់ផ្គង់ដល់ក្រុមហ៊ុនដែលអាចកាត់បន្ថយភាពក្រីក្រស្រប ទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ហើយអាចកាត់បន្ថយការនាំចូលផលិតផល ពី ប្រទេសជិតខាង។

 ការជួយគាំទ្រពីក្រសួងឧស្សាហកម្ម និង សិប្បកម្ម ៖

 • មជ្ឈមណ្ឌលផលិតភាពជាតិកម្ពុជា (NPCC)
 • ក្រុមហ៊ុន លី លី ត្រូវបានអង្គការ APO (ជប៉ុន) ជ្រើសរើសក្នុងការអនុវត្តន៍ជាក្រុមហ៊ុនគំរូ
 • ខែសីហា ឆ្នាំ២០០៥ ជ្រើសរើសជាក្រុមហ៊ុនគំរូ ស្តីពី វិធីសាស្រ្ត ស៥ (5S&Kaizen) តាមរយ:មជ្ឈមណ្ឌលផលិតភាពជាតិនៃ ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល។
 • ខែមករា ឆ្នាំ២០០៦ ជ្រើសរើសជាក្រុមហ៊ុនគំរូ ក្នុងការអនុវត្តន៍ “ផលិតកម្មស្អាត”‍ (Cleaner Production)
 • ក្រុមហ៊ុន លី លី ត្រូវបានអង្គការ UNIDO (ស្វីស) ជ្រើសរើសក្រុមហ៊ុនគំរូ ក្នុងការអនុវត្តន៍ ជាក្រុមហ៊ុនគំរូ
 • ខែវិច្ឆិកា ឆ្នាំ២០០៩ ជ្រើសរើសជាក្រុមហ៊ុនគំរូ ក្នុងការអនុវត្តន៍ ផលិតកម្មគម្រូល្អ )GMP)
 • ឆ្នាំ២០១០ ជ្រើសរើសជាក្រុមហ៊ុនគំរូ ក្នុងការអនុវត្តន៍ ប្រសិទ្ធិភាពថាមពល (Energy Efficiency)
 • ខែមិថុនា ឆ្នាំ២០១១ ជ្រើសរើសជាក្រុមហ៊ុនគំរូ ស្តីពីការអនុវត្តន៍ ប្រព័ន្ធគ្រប់គ្រង សុវត្ថិភាពម្ហូបអាហារ (HACCP) 
 • នាយកដ្ឋានបច្ចេកទេសតាមរយៈការិយាល័យផលិតកម្មស្អាតជាតិកម្ពុជា (NCPO-C)
 • ឆ្នាំ២០១១ ជ្រើសរើសជាក្រុមហ៊ុនគំរូ ក្នុងការអនុវត្តន៍ ការកែច្នៃផលិតផលអោយមាន ចីរភាព (Sustainable Product Innovation)
 • ឆ្នាំ២០១២ ជ្រើសរើសជាក្រុមហ៊ុនគំរូ ក្នុងការអនុវត្តន៍ (Waste Agriculture Biomass to Energy)
 • ខែតុលា ឆ្នាំ២០១៣ ត្រូវបានអង្គការ JICA (ជប៉ុន) ជ្រើសរើសក្រុមហ៊ុនគគំរូក្នុងការអនុវត្តន៍ ការពង្រឹងជាយុទ្ធសាស្រ្តនៃប្រព័ន្ធគាំទ្រសហគ្រាសធុនតូច និង មធ្យម ។
 • ឆ្នាំ២០១៤ ជ្រើសរើសជាក្រុមហ៊ុនគំរូ ក្នុងការអនុវត្តន៍ ស្តង់ដារ ISO 50001:2011

 ការជួយគាំទ្រពីអង្គការ និង ស្ថាប័នផ្សេងៗ ៖

 • ខែមករា ឆ្នាំ២០០៨ អង្គការ JODC (ជប៉ុន) ផ្តល់ឲ្យអ្នកជំនាញការជប៉ុន ១រូប មកជួយ ខាងផ្នែក គ្រប់គ្រងគុណភាព និង អនាម័យក្នុងរយ:ពេល ៦ខែ។
 • ខែមិថុនា ឆ្នាំ២០០៨ អង្គការ IMPACT កម្ពុជា ផ្តល់វីតាមីនសម្រាប់ដាក់បញ្ចូលទៅក្នុងនំ ដើម្បីជួយដល់សុខភាពកុមារកម្ពុជា។
 • ខែសីហា ឆ្នាំ២០០៩ អង្គការ HAGAR ផ្តល់ម្សៅប្រូតេអ៊ីនសម្រាប់ដាក់បញ្ចូលទៅក្នុងនំ។
 • ខែតុលា ឆ្នាំ២០០៩ អង្គការ GTZ, BASF ផ្តល់វិតាមីន អា (Vitamin A) សម្រាប់ដាក់បញ្ចូល ទៅក្នុងនំដើម្បីជួយដល់កុមារកម្ពុជា។
 • ថៃ្ងទី ១០ ខែកញ្ញា ឆ្នាំ២០១០ អង្គការ SES (អាល្លឺម៉ង់) ផ្តល់ឲ្យអ្នកជំនាញការ ១រូប មកជួយផែ្នកបចេ្ចកទេស រយ:ពេល ២ខែ។
 • ថៃ្ងទី ១០ ខែកញ្ញា ឆ្នាំ២០១៥ អង្គការ SES (អាល្លឺម៉ង់) ផ្តល់ឲ្យអ្នកជំនាញការ ១រូប មកជួយផែ្នកគ្រប់គ្រងគុណភាពម្ហូបអាហារ រយ:ពេល ១ខែ។

ការទទួលបានពានរង្វាន់ ៖

 • ថៃ្ងទី ២៩ ខែកញ្ញា ឆ្នាំ២០០៩ ក្រុមហ៊ុនបានទទួល ពានរង្វាន់ជាក្រុមហ៊ុនឆើ្នមនៅប្រទេស វៀតណាម។
 • ថៃ្ងទី ០២ ខែធ្នូ ឆ្នាំ២០១១ ក្រុមហ៊ុនបានទទួល ពានរង្វាន់ជាសមាជិកឆើ្នម GS1-Cambodia។
 • ថៃ្ងទី ១៥ ខែតុលា ឆ្នាំ២០១១ ក្រុមហ៊ុនបានទទួល ពានរង្វាន់ជាសហគ្រិនវ័យក្មេង ក្នុងកិច្ចប្រជុំ អាស៊ាន-ចិនលើកទី៤ នៅហូជីមីញប្រទេស វៀតណាម។
 • ថៃ្ងទី ២០ ខែ មិថុនា ឆ្នាំ២០១៣ ក្រុមហ៊ុនបានទទួល ពានរង្វាន់ “ថ្នាក់មាស” ឧស្សាហកម្ម បៃតងកម្ពុជា
 • ឆ្នាំ២០១៣ ក្រុមហ៊ុនបានទទួល ពានរង្វាន់ចំណាត់ថ្នាក់លេខមួយ “ផលិតភាព ស៥” ។
 • ថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ ២០១៣ ជាក្រុមហ៊ុនផលិតនំ ដែលទទួលបាន HACCP Certificate មុនគេនៅក្នុងប្រទេស កម្ពុជា។
 • ឆ្នាំ២០១៤ ជាក្រុមហ៊ុនដែលទទួលបាន មេដាយមាស ផ្នែកគុណភាព និង រសជាតិ (ITQI 2014) ពីប្រទេសបេល្សិក។
 • ថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០១៤ ជាក្រុមហ៊ុនផលិតនំ ដែលទទួលបាន ISO 50001:2011 មុនគេនៅក្នុងប្រទេស កម្ពុជា។
 • ថ្ងៃទី ០៧ ខែ មិនា ឆ្នាំ ២០១៥ បានទទួលពានរង្វាន់ជាសហគ្រិនស្រ្តីឆ្នើមក្នុងតំបន់អាស៊ាន នៅទីក្រុង ហាណូយ ប្រទេសវៀតណាម។
 • ថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០១៥ បានទទួលពានរង្វាន់ជាសហគ្រាសល្អបំផុត “BEST ENTERPRISE” ពីចក្រភពអង់គ្លេស។
 • ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០១៥ បានទទួលពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា ។
 • ឆ្នាំ២០១៥ ជាក្រុមហ៊ុនដែលទទួលបាន មេដាយមាស ផ្នែកគុណភាព និង រសជាតិ (ITQI 2015) ពីប្រទេសបេល្សិក។​​
 • ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រុមហ៊ុនបានទទួលវិញ្ញាបនបត្រផលិតផលល្អបំផុតអាស៊ាន នៅក្នុងសន្និសឹទម្ហូបអាហារអាស៊ានលើកទី ១៥ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម.

ការជួយគាំទ្រពីក្រសួងពានិជ្ជកម្ម ៖

ក្រុមហ៊ុន លីលី បានចូលរួមតាំងពិពណ៌ថ្នាក់ជាតិ និង អន្តរជាតិជាច្រើនកន្លែងដូចជា៖

 • ទីក្រុងភ្នំពេញ និង តាមបណ្តាលខេត្តនានាក្នុងប្រទេសកម្ពុជាដើម្បីបង្ហាញពីផលិតផលខ្មែរ
 • ប្រទេសកូរ៉េ
 • ប្រទេសជប៉ុន
 • ប្រទេសចិន
 • ម៉ាឡេស៊ី
 • ប្រទេសថៃ
 • ប្រទេសវៀតណាម