ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០១៧ ក្រោមការដឹកនាំរបស់លោកជំទាវឧកញ៉ា កែវ មុំ ដែលជាប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា

និងជាអនុប្រធានក្រុមទីប្រឹក្សានៃសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា។

បានដឹកនាំសមាជិការបស់ខ្លួនមកធ្វើទស្សនកិច្ច នៅក្រុមហ៊ុន(លី លី ហ៊្វូដ អ៊ិនដាសទ្រី ខូ អិលធីឌី)

ដែលជាអគ្គនាយិកាគ្រប់គ្រងក្រុមហ៊ុនរបស់លោកជំទាវឧកញ៉ា កែវ មុំ ផ្ទាល់ កម្មវិធីនេះមានគោលបំណង

ឲ្យសមាជិកាសមាគម ស្វែងយល់ និងដកស្រង់នូវបទពិសោធ បញ្ហាប្រឈមក្នុងការប្រកបរបរអាជីវកម្មនីមួយៗ

និងភាពជោគជ័យរបស់អាជីវកម្មមួយនេះ និងរឹតបន្តឹងសាមគ្គីភាពរបស់សមាជិកាស្រ្តីសហគ្រិនឲ្យមានភាពស្និទ្ធិស្នាលគ្នាបន្ថែមទៀត។

តាងនាមឲ្យក្រុមហ៊ុន សូមគោរពថ្លែងអំណរគុណជូនដល់លោក លោកស្រីដែលបានចំណាយពេលដ៏មមាញឹក

អញ្ជើញមកទស្សនកិច្ចនៅក្រុមហ៊ុន (លី លី ហ៊្វូដ អ៊ិនដាសទ្រី ខូ អិលធីឌី) សូមគោរពជូនពរចំពោះ លោក លោកស្រី ឯកឧត្តម

និងក្រុមគ្រួសារសម្រេចកិច្ចការគ្រប់ភារកិច្ច និងពុទ្ធពរ ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ ៕ សូមអរគុណ!!