មុនការចាប់ផ្តើមបើកអាជីវកម្មវាមិនមេនជារឿងងាយស្រួលនោះទេ ព្រោះមានជួបបញ្ហាជាច្រើនដែលត្រូវសិក្សាឲ្យបានច្បាស់លាស់ជាមុនសិនសូមចាប់ផ្តើមទើបអាចកាត់បន្ថយហានិភ័យបានជាងកាទទួលបានភាពជោបជ័យ។

លោក ជំទាវឧកញ៉ា កែវ មុំ ដែលជាប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា និងជាអនុប្រធានក្រុមទីប្រឹក្សានៃសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ដែលជា​អគ្គនាយិកាក្រុមហ៊ុន លីលី ហ៊្វូដ អ៊ិនដាសទ្រី ខូ អិលធីឌី (ជាប្រភេទក្រុមហ៊ុន ផលិតចំណីអាហារ នំស្រួយ លីលី) បានចូលរួមចែករំលែកបទពិសោធន៍ជាក់ស្តែងក្នុងការធ្វើអាជីវកម្មកន្លងមកទាក់ទងនឹងបញ្ហាសំខាន់ៗ ដែលយើងគិតមុនចាប់ផ្តើមបើកអាជីវកម្ម។

 

  • ផ្តោទៅលើធនធានក្នុងស្រុកយើង

The network distribution of Lyly reaches all of Cambodia.

អាជីវកម្មផលិតនំស្រួយ លី​ លី បានប្រាប់ថាមុនចាប់ផ្តើមអាជីវកម្មផលិតអ្វីមួយចំណុចសំខាន់បំផុតគួរ​តែផ្តោតទៅលើធនធានក្នុងស្រុកយើងថា និងមានធនធានអ្វីខ្លះអាចយកមកកែច្នៃបាន បើយើងសិក្សាដឹងថាសម្បូរធនធានអ្វីហើយគួរផលិតផលណាដែលវាទាក់ទងនឹងធនធាននោះ។ បច្ចុប្បន្ននេះកម្ពុជាមានធនធានកសិកម្មជាច្រើនដែលមិនទាន់មានការកែច្នៃដូច្នេះការកែច្នៃធនធានកសិកម្មទៅជាផលិតផលសម្រេចមួយបាន វាមិនងាយនឹងទទួលបានជោគជ័យនោះទេ។

  • ការកំណត់អតិថិជនឲ្យចំគោលដៅ

ការកំណត់អតិថិជនឲ្យចំគោលដៅនោះគឺ ជារឿងមួយសំខាន់បំផុតមុន និងការចាប់ផ្តើមបើកអាជីវកម្មត្រូវកំណត់អតិថិជនឲ្យច្បាស់ថាអតិថិជនចាស់ក្មេង ឬធនកណ្តាលដើម្បីងាយស្រួលក្នុងការផ្សព្វផ្សាយឲ្យត្រូវតាមអតិថិជន និងចំគោលដៅងាយទទួលបានភាពជោគជ័យល្អ។

  • គ្រប់គ្រងហិរញ្ញវត្ថុ

ការគ្រប់គ្រងហិរញ្ញវត្ថុគឺជាកត្តាសំខាន់បំផុតសម្រាប់ការធ្វើអាជីវកម្មឲ្យបានល្អត្រូវកំណត់ការបែងចែកបានត្រឹមត្រូវរាល់ការចំណាយ និងចំណូរទាំងអស់បើមិនដូច្នោះទេអាច និងមានហានិភ័យច្រើនលើហិរញ្ញរត្ថុរបស់យើងហើយជាកត្តានាំឲ្យអាជីវកម្មរបស់យើងបរាជ័យបាន។

  • ត្រូវធ្វើយ៉ាងណាឲ្យមានគុណភាពល្អជានិច្ច

ធ្វើយ៉ាងណាឲ្យផលិតផលដែលមានគុណភាពល្អ ផលិតចេញត្រូវតែលមានគុណភាពល្អជានិច្ចហើយមានភាពទាក់ទាញនិងការកែច្នៃធ្វើយ៉ាងណាឲ្យត្រូវចំណង់ចំណូលចិត្តរបស់អតិងិជនដែលបានកំណត់ ហើយត្រូវផ្តោតទៅលើគុណភាពជាចម្បងមុន និងនាំចេញទៅលក់ដើម្បីប្រកួតប្រជែងនៅលើទីផ្សារបានទើបអាចកាត់បន្ថយហានិភ័យច្រើន។

  • កាត់បន្ថយថ្លៃដើមឲ្យមានកម្រិតទាប

អាជីវកម្មយើងដែលបានទទួលបានភាពជោគជ័យបាននោះធ្វើយ៉ាងណាកាត់បន្ថយថ្លៃដើមផលិតឲ្យមានកម្រិតទាបប្រសិនបើចំណាយថ្លៃដើមលើការផលិតខ្ពស់ពេកនោះ និងងាយបរាជ័យណាស់ដូច្នេះហើយត្រូវកាត់បន្ថយថ្លៃដើមផលិតឲ្យនៅមានកម្រិតទាបកាន់តែប្រសើរហើយអាជីវកម្មរបស់យើង និងទទួលបានភាពជោគជ័យពុំខាន់។