ក្នុងនាមជាស្រី្តម្នាក់ ដែលចាស់ៗ បុរាណតែងតែគិតថា ជាមនុស្សដែលទន់ខ្សោយ ហើយមិនអាចធ្វើការងារអ្វីបានច្រើនដូចជាបុរសបានទេ។

តែមកទល់ពេលបច្ចុប្បន្ននេះផ្នត់គំនិតដែលចាស់បុរាណធ្លាប់គិតហាក់បីកំពុងប្រែប្រួលក្នុងបរិបទថ្មីក្នុងសង្គមខ្មែរនាពេលបច្ចុប្បន្ននេះ ដោយមានស្រ្តីជាច្រើននាក់កំពុងតែបង្ហាញខ្លួនក្នុងវិថីជំនួញធំៗនៅកម្ពុជា លោក ជំទាវឧកញ៉ា កែវ មុំ ដែលជាប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា និងជាអនុប្រធានក្រុមទីប្រឹក្សានៃសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា និងជា​អគ្គនាយិកាក្រុមហ៊ុន លីលី ហ៊្វូដ អ៊ិនដាសទ្រី ខូ អិលធីឌី (ជាប្រភេទក្រុមហ៊ុន ផលិតចំណីអាហារ នំស្រួយ លី លី) លោកជំទាវបានរៀបរាប់អំពី ដំណើរនៃការតស៊ូ និងជូបឧបសគ្គជាច្រើនដែលបានឆ្លងកាត់នូវយុគសម័យមួយទៅមួយ នឹងឪពុកម្តាយដែលពួកគាត់បានជួបការលំបាកមិនខុសគ្នាពីពលរដ្ធខ្មែរដទៃទៀត​នៅទូទាំងប្រទេសឡើយ។ ប៉ុនែ្តជាភ័ព្វសំណាងល្អដែលគ្រួសារ លោកជំទាវអាចរក្សាជីវិតបានក្រោយពីឆ្លងកាត់របបវាលពិឃាតអស់រយៈពេលជិត ៤ឆ្នាំទម្រាំ លោក ជំទាវមានថ្ងៃនេះ។

សហគ្រិនឆ្នើម ដែលមិនមានសញ្ញាប័ត្រខ្ពស់ តែមានបទពិសោធន៍ច្រើន៖

លោក ជំទាវកែវ​ មុំ ជាស្រ្តីម្នាក់ដែលគ្រប់គ្រងមុខជំនួញម្នាក់ឯង និងជាសហគ្រិនឆ្នើមម្នាក់ដែលមិនមានសញ្ញាប័ត្រខ្ពស់ដូចគេទេ បានបញ្ចប់ការសិក្សាត្រឹមថ្នាក់បឋមភូមិ នៅសាលាវត្តកោះ។ ដោយសារជីវភាពខ្វះខាត ម្តាយឪពុក បានជម្រុញ លោក ជំទាវ ឲ្យដើរលក់នំតាំងពីក្មេង ហើយនៅពេល លោក ជំទាវធំដឹងក្តីបន្តិច ក៏បានចាប់អាជីពធ្វើជាបុគ្គលិកផ្នែកលក់ នៅតាមក្រុមហ៊ុននាំចូលភេសជ្ជៈ នំចំណី និងស្រាបៀរជាច្រើនមកលក់ក្នុងស្រុកខ្មែរ ហើយបានធ្វើការបណើ្តរ និងរៀនបណ្តើររហូតមានចំណេះដឹងរួមជាមួយ នឹងបទពិសោធន៍គួរសមក្នុង មុខរបរនេះដែលធ្វើឲ្យ លោក ជំទាវមានចំណាប់អារម្មណ៍ចង់បើករបររកស៊ីដោយខ្លួនឯង។

Lyly Food Industry office in Phnom Penh.

យើងត្រូវតែលបង្កើតឳកាសឲ្យខ្លួនឯង៖

នៅអំឡុងពេល លោក ជំទាវធ្វើការពីមួយថ្ងៃទៅមួយថ្ងៃ បានមើលឃើញថាការនាំចូលផលិតផលនំស្រួយពីប្រទេសក្រៅគឺមានចំនួនច្រើនណាស់។ លោក ជំទាវគិតថាប្រសិនបើយើងមានផលិតផលនេះខ្លួនឯងវិញនោះគឺវាធ្វើឲ្យយើងចំណេញថ្លៃដឹកជញ្ជូន (បូករួមទាំងពន្ធនាំចូលរួចទៅហើយ) នៅពេលនោះហើយដែល លោក ជំទាវបានសម្លឹងឃើញសក្តានុពលក្នុងការផលិតនំលក់សម្រាប់ទីផ្សារក្នុស្រុក។ សក្តានុពលធំៗបី គឺប្រសិនបើយើងអាចផលិតក្នុងប្រទេសយើងបានទី១ ចំណេញថ្លៃដឹកជញ្ជូន ទី២ អាចផ្តល់ចំណីអាហារដែលថ្មីស្រស់ដល់កុមារកម្ពុជាទី៣ ជួយឲ្យបណ្តាកសិករកុំឲ្យពឹងផ្អែកតែលើការនាំចេញ ជាងនេះទៅទៀតវត្ថុធាតុដើមយើងក៏មានស្រាប់ ដូចជាពោត និងអង្ករនៅកម្ពុជាយើង គឺសម្បូរណាស់។ អ្វីដែលសំខាន់ជាងនេះទៀត គឺមានជនជាតិសិង្ហបុរីម្នាក់ធ្នាប់ប្រាប់ លោក ជំទាវថាប្រសិនបើយើងគ្រាន់តែជាអ្នកលក់ធម្មតា គឺមិនមានទេ​ តែបើយើងអាចរកផលិតផលផ្តាច់មុខដោយខ្លួនឯងបាន គឺយើងមានឳកាសរីកចម្រើនទៅមុខបាន ដោយមានបទពិសោធន៍ ឆន្នៈផងនោះ និងដោយសារតែនិស្ស័យជាអ្នកជំនួញតាំងពីក្មេង លោក ជំទាវ និងស្វាមីក៏បានសម្រេចបង្កើតអាជីវកម្មផ្ទាល់ខ្លួនឯង គឺក្រុមហ៊ុន នំស្រួយ​ លីលី ខ្នាតតូចមួយឡើងដោយធ្វើជាលក្ខណៈសិប្បកម្មខ្នាតតូចដែលមានបុគ្គលិកកម្មករត្រឹមតែ ២០នាក់ប៉ុណ្ណោះ។

Expert and staff during training that is taking place on factory floor.

រាល់ជួបបញ្ហា និងផលពិបាកនានាក្នុងក្រុមហ៊ុន គឺយើងមិនត្រូវចុះចាញ់ជាដាច់ខាត់៖

ក្រោយការផុសឡើងនៃគំនិតបង្កើតអាជីវកម្មនេះ លោក ជំទាវបានអនុវត្តន៍អោយចេញជារូបរាង នៅក្នុងអំឡុងឆ្នាំ២០០២ អាជីវកម្មនិមួយៗទើប និងចាប់ផ្តើមតែងតែជួបបញ្ហាពិបាកជាច្រើន ក្នុងនោះក្រុមហ៊ុន លី​ លី ក៏ដូច្នោះដែលដោយផលពិបាកដំបូងគឺ កង្វះខាត់អ្នកជំនាញ និងបញ្ញាហិរញ្ញវត្ថុមិនគ្រប់គ្រាន់។ លើសពីនេះទៀតក៏មានបញ្ហាជាច្រើនទៀតដែលត្រូវប្រឈមតួជាយ៉ាងណាភាពអវិជ្ជមានលើផលិតផលក្នុងស្រុកមិនត្រូវបានប្រជាជនខ្មែរឲ្យតម្លៃនោះទេ និងអាជីវករ មិនហ៊ានទិញយកស្តុកទុក ពោលគឺខ្វះទំនុកចិត្ត ហើយយើងពិបាកក្នុងការយកទៅលក់លើទីផ្សារណាស់តែដោយសារទឹកចិត្តការព្យាយាមយើងតែងតែពន្យល់ប្រាប់គាត់ (អ្នកលក់រាយ ថាសុំផ្ញើលក់សិនដើម្បីឲ្យអតិថិជនបានសាកល្បង)។   អ្វីដែលជាបញ្ហាចោទបន្ថែមទៀតនោះគឺការគ្រប់គ្រងបុគ្គលិក និងការបញ្ជាគ្រឿងចក្រហើយឧបសគ្គដែល លោក ជំទាវបានជួបទៀតនោះគឺការទៅជួបជាមួយភ្ញៀវ និងអតិថិជនដែលពិបានក្នុងការទំនាក់ទំនងព្រោះខ្លួនជាស្រីដែលបុគ្គលមួយចំនួនមិនសូវឲ្យតម្លៃទៅលើស្រ្តី។ ទោះយ៉ាងណាក្តី លោក ជំទាវមិនបានបោះបង់មុខរបនេះឡើយដោយសារមានការលើកទឹកចិត្ត និងការខិតខំប្រឹងប្រែងតស៊ូជាបណ្តើរៗ រោងចក្រនេះបានកែប្រែគុណភាពឲ្យកាន់តែប្រសើរឡើងដោយមានការគាំទ្រ និងពណ្តុះបណ្តាលពីក្រសួងឧស្សាហកម្មនិងសប្បកម្ម និងសហការជាមួយអង្គការមួយចំនួនផងដែរនោះ ក្រុមហ៊ុននំស្រួយ លី លី មានលទ្ធភាពក្នុងការពង្រីកអាជីវកម្មក៏មានការសហការជាមួយក្រសួងពាណិជ្ចកម្មដែលតែងតែលើកទឹកចិត្តឲ្យមានការដាក់តាំងពិព័រណ៍ផលិតផលខ្មែរ និងអាចផលិតនាំចេញទៅក្រៅប្រទេសផងដែល នេះជាហេតុដែលនាំឲ្យ លោក ជំទាវបានជំនះរាល់ឧបសគ្គទាំងអស់ រហូតទទួលបានជោគជ័យលើអាជីវកម្មមួយ ដ៏លេចធ្លោនៅកម្ពុជាដល់សព្វថ្ងៃនេះ។

The Lyly team having a day of fun after their hard work made the company’s snacks household names in Cambodia.

The Lyly team having a day of fun after their hard work made the company’s snacks household names in Cambodia.

Source by: http://www.apo-tokyo.org/people/success_stories/more-than-a-snack-sized-success/