គម្រោង

ក្រុមហ៊ុន លីលី ហ៊្វូដ អ៊ិនដាសទ្រី ខូ អិលធីឌី បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការ បញ្ជ្រាបយេនឌ័រក្នុងអាជីវកម្ម និងផែនការទិញកសិផល

Read more

ក្រុមការងារក្រុមហ៊ុន លីលី ហ៊្វូដ អ៊ិនដាសទ្រី ខូ អិលធីឌី បានចុះទៅជួបកសិករនៅខេត្តព្រះវិហារ ចំនួន ២កន្លែង គឺកន្លែងប្រមូលផ្តុំចេក នៅសហគមន៍អូរខ្លែងព័រ និងកន្លែងប្រមូលផ្តុំល្ពៅ នៅសហគមន៍ស្រយ៉ង់កោះកែរ ដោយបានបញ្ជាក់គោលបំណងរបស់ក្រុមហ៊ុនក្នុងការទទួលទិញកសិផលដោយអមជាមួយការអនុវត្តស្តង់ដាកសិកម្មល្អកម្ពុជា និងអំពីផែនការទុនបង្វិល ទៅដល់កសិករ មុនក្រុមហ៊ុនចាប់ផ្តើមធ្វើការផលិតបន្លែផ្លែឈើក្រៀម ។

Read more

កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០១៧ ក្រុមហ៊ុន លី លី ហ៊្វូដ អ៊ិនដាសទ្រី ខូ អិលធីឌី និង មូលនិធិការបង្កើតថ្មីសម្រាប់កាត់បន្ថយភាពក្រីក្រ (IAP) បានចុះហត្ថលេខាលើគម្រោងអាជីវកម្មបរិយាបន្នមួយដែលមានឈ្មោះថា “ការកែលម្អកំរិតជីវភាពគ្រួសារកសិករខ្នាតតូចតាមរយៈការកែច្នៃបន្លែផ្លែឈើក្រៀម” ចាប់ពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០១៧ ដល់ខែថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៩ ។ មូលនិធិការបង្កើតថ្មីសម្រាប់កាត់បន្ថយភាពក្រីក្រ (IAP) ដែលផ្តល់ថវិកាដោយទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិរបស់ប្រទេសស៊ុយអែត (SIDA) អនុវត្តដោយអង្គការអភិវឌ្ឍន៍ប្រទេសហូឡង់ (SNV) សហការជាមួយ BoP Inc និង Incisive Business Sweden បានផ្តល់ប្រាក់ឧបត្ថមចំនួន ១៧០,០០០យូរ៉ូ ស្មើនឹង៣០%នៃដើមទុនសរុប ហើយ៧០%ទៀត ជាដើមទុនផ្ទាល់របស់ក្រុមហ៊ុន សម្រាប់ប្រើប្រាស់អនុវត្តគម្រោង ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងដំណើរការកាត់បន្ថយភាពក្រីក្រ និងជួយដល់ប្រជាជនដែលមានចំណូលទាប។

Read more